ជាការពិតណាស់ ក្រោយពេលដែលតារាថៃស្រី Tangmo ចែកផ្លូវគ្នាជាមួយលោក Nick មួយរយៈមក និងការចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនិងមិត្តប្រុសថ្មី ហើយពីមួយថ្ងៃទៅមួយថ្ងៃនាងនិងមិត្តប្រុសថ្មីក៏កាន់តែស្និតស្នាលនិងផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ដោយសារតែបច្ចុប្បន្ននេះជំងឺកូវីដ១៩ក្នុងតែរីករាលដាលនៅប្រទេសថៃ ធ្វើឲ្យវិស័យឧស្សាហកម្មកម្សាន្តធ្លាក់ចុះ ស្រាប់តែថ្មីៗនេះគ្រប់គ្នាបានឃើញតារាស្រី Tangmo និងគូស្នេហ៍ថ្មី បាននាំយកសម្ភារៈជជុះ មកដាក់លក់នៅមុខហាងលក់ផលិតផលល្បីៗ មានដូចជា សម្លៀកបំពាក់ កាបូប និង ស្បែកជើង ជាដើម។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ហើយនេះក៏ជាលើកដំបូងដែរ ដែលនាងនិងគូស្នេហ៍បង្ហាញវត្តមានជាមួយគ្នាបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី