អីយ៉ា! Anne Thong បង្ហើបរូបមន្តដែលធ្វើឲ្យក្មេងជាងវ័យនិងសម្រស់ស្អាតហើយ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែបច្ចុប្បន្ននេះតារាស្រីជើងចាស់ Anne Thongprasum មានវ័យជាង៤០ឆ្នាំក៏ពិតមែន តែបើនិយាយពីសម្រស់វិញគឺនៅតែស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងដដែល ដែលជាហេតុធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញដោយសារតែមានការចង់ដឹងពីមហាជននិងហ្វេនៗច្រើនពេក ថ្មីៗនេះនៅក្នុងកម្មវិធីផ្ដល់បទសម្ភាសន៍តារាស្រីជើងចាស់រូបនេះ បានបង្ហើបពីរូបមន្តខ្លះៗ ដែលធ្វើឲ្យនាងនៅតែថែរក្សាសម្រស់នៅក្មេងជាងវ័យនិងស្រស់ស្អាត ដោយក្នុងនោះនាងបាននិយាយថា កត្តាដែលសំខាន់បំផុតនៃសុខភាព គឺកាលវិភាគបរិភោគ ការគេងឲ្យបានគ្រប់គ្រាន់ និងជាពិសេសនោះគឺការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់នេះតែម្ដង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗនិងមហាជនជាច្រើនរិតតែសរសើរតារាស្រីរូបនេះ ដែលទោះបីជានាងរវល់និងមមារញឹកនិងការងារយ៉ាងណាក៏មិនភ្លេចធ្វើលំហាត់ប្រាណ ដែលជាហេតុធ្វើឲ្យសម្រស់នាងនៅតែស្រស់ស្អាតនិងក្មេងជាងវ័យ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី