ប្លែកណាស់! លើកទី១ឃើញ ម៉ានិត លេងឈុតបុរាណលាយសម័យ សង្ហាកប់!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងប្រុសសំបូរប្រជាប្រិយភាពលោក ម៉ានិត កាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការបង្ហាញខ្លួនក្នុងសិល្បៈ និងនៅក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ជាមួយរូបភាពដែលលោកបានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ លាយសម័យ និងអមជាមួយខ្រៀបុរាណនៅដៃទៀត មើលទៅពិតជាប្លែកភ្នែកនិងសង្ហាអស់ទាស់តែម្ដង។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក ម៉ានិច មិនសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចមុននោះទេ ដោយលោកងាកទៅធ្វើជាអ្នកនិពន្ធសៀវភៅវិញ តែយ៉ាងណាមិញប្រជាប្រិយភាពលោកនៅតែមានខ្លាំង និងទទួលបានការគាំទ្រច្រើនដដែល៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី