ពិតជាមានសុភមង្គលខ្លាំងមែនទែន លោកជំទាវស្រីតូច ចំណាន ត្រូវបានស្វាមីនាំដើរលេងកម្សាន្ត Sweet ខប់ៗៗ
រំលឹកទៅដល់ឈ្មោះលោកជំទាវ ស្រីតូច ចំណាន ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបច្បាស់ហើយថា លោកជំទាវ គឺជាមនុស្សល្អ ទន់ភ្លន់ និងមានមនុស្សជាច្រើនគោរព ស្រលាញ់ដល់លោកយ៉ាងខ្លាំង ព្រោះតែទឹកចិត្តល្អតែងជួយដល់អ្នកក្រីក្រីជាច្រើន។
តែបើនិយាយពីរឿងសុភមង្គលនៅក្នុងគ្រួសារវិញ ក៏លោកជំទាវទទួលបាននូវភាពកក់ក្តៅ ក្រោមការមើលថែពីស្វាមីបានយ៉ាងល្អ ទោះបីជាបច្ចុប្បន្នលោកជំទាវមានកូនៗរួចមកហើយ។ មិនត្រឹមតែប៉ុណ្ណោះក៏មានមហាជនជាច្រើន ក៏តែងតែសរសើរ និងនិយាយពីជីវិតគ្រួសារដ៏មានសុភមង្គលមួយនេះជាច្រើនផងដែរ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោកជំទាវក៏បានបង្ហាញនូវរូបភាពជាច្រើនសន្លឹក ដែលបានបញ្ជាក់ ពីសេចក្តីសុខនៅក្នុងគ្រួសារ ដែលមានស្វាមីបាំងឆត្រឲ្យ ធ្វើដំណើរដើរជាមួយគ្នា មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅយ៉ាងខ្លាំងតែម្តង។
សកម្មភាពមួយនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើប និងសប្បាយចិត្តជំនួសលោកជំទាវ ដែលមានស្វាមីល្អតាមថែរក្សា និងមានក្តីសុខយ៉ាងខ្លាំងនៅពេលរស់នៅជាមួយគ្នាយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មានមហាជនជាច្រើន បានជូនពរដល់លោកជំទាវ និងគ្រួសារផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖