កាត់ទៅនរណាគេ! អូន Shayfa បានឈាមម៉ាក់ខ្លាំងណាស់ខាងពូកែរអ៊ូអត់អីស្លៀកពាក់គ្រាន់តែបើកទូរស្បែកជើងភ្លាមប្រាប់ម៉ាក់ថា….! មានវីដេអូ

ក្រៅពីមានមុខមាត់សង្ហាៗហើយចរិកលក្ខណៈរបស់បងប្អូនភ្លោះយ៉ាង Shayfa-Phayu កូនប្រុសរបស់ Chompoo Araya និងលោកប៉ា Nott យ៉ាងច្បាស់ៗ យ៉ាងអូន Phayu ដែលចូលខ្សែខាងញុំនិងខាងកំប្លែង ទាក់ទាញស្នាមញញឹមនិងសម្លេងសើចពីបងៗមករហូត

តែភាពគួអោយស្រលាញ់របស់អូន​ Shayfa ក៏មិនចាញ់ប្អូនប្រុសទេណាគ្រប់គ្នា ក្រៅពីមានមុខមាត់ដែលគ្រប់គ្នាប្រាប់ថាដូចម៉ាក់ៗដូចប៉ះយកមកដាក់ចឹង ហើយមើលទៅក៏កាត់ដូចខាងខ្សែហ្វេសិនដូចម៉ាក់មិនតិចដែរ យ៉ាងវីដេអូជាក់ស្ដែងដែលមីង Ploy យកមកផុសនៅក្នុង IG ហើយដាក់ថេកថា #ឈាមម៉ែខ្លាំង

After Footer (Active) - damrei Mr1 Zone2

ជាមួយវីដេអូដែលអូន Shayfa កំពុងជ្រើសរើសស្បែកជើងមកពាក់ ហើយក៏និយាយថា “លែងមានស្បែកជើងថ្មីហើយ oh my god” ចង្អុលទៅស្បែកជើងមួយគូទៀតហើយនិយាយថា “អាមួយនេះវាចូលចិត្ដរបូត” មើលហើយក៏ប្រៀបធៀបនៅគឺថាដូចម៉ាក់ខ្លាំងណាស់ហើយ នៅពេលម៉ាក់ៗតែងនិយាយថា “លែងមានខោវអាវថ្មីៗពាក់ហើយ” សូមប្រាប់ថាម៉ាក់កូនដូចគ្នាដូចមនុស្សតែមួយចឹង និយាយដល់ថ្នាក់នេះហើយប្រហែលជាម៉ាក់ត្រូវរតែទិញថ្មីអោយហើយ

អត្ថបទដោយ : នីត្តា