ធ្លាប់តែឃើញ Aum Patcharapa នៅក្នុងទូរទស្សន៍ជាតារាឯកជួរមុខប្រចាំប្រទេស តែដល់មកឃើញនាងពេលនៅផ្ទះធ្វើចឹងគាំងនិយាយលែងចេញ!! មានវីដេអូ
នៅលើកញ្ចក់ទូរទស្សន៍ជាតួឯកស្រីជួរមុខលំដាប់ប្រទេសថៃ តែក្នុងជីវិតពិត Aum Patcharapa នៅមាន lifestyle មួយបែបទៀតដែលគ្រប់អាចនិងមិនទាន់បានដឹង គឺជាមាតាហ្គេម ដល់ថ្នាក់ជាប់ឈ្មោះថាកំពូលអ្នកវក់និងហ្គេមខ្លាំងណាស់
ហើយអ្វីដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលបំផុតនោះគឺ នៅពេលឃើញវីដេអូដែល Aum យកមកផុសនៅលើ IG story @aum_patchrapa ខណៈពេលដែលកូនឆ្កែជាទីស្រលាញ់ប្រចាំគ្រួសារ ចូលមកលេងនៅបរិវេនកន្លែងលេងហ្គេម ហើយនៅមានឡើងទៅអង្គុយនៅលើកៅអីលេងហ្គេមសំណព្វចិត្តរបស់នាងយ៉ាងគួអោយស្រលាញ់ទៀតផង
មិនត្រឹមតែ Aum ពេញចិត្តពេញថ្លើមចំពោះសកម្មភាពខាងលើដោយចាប់យកទូរស័ព្ទមកថតទុកតែប៉ុណ្ណឹងទេ តែសាម៉ីខ្លួននៅឆ្លៀតឪកាសបង្ហាញ ពីជម្រើសដ៏អស្ចារ្យរបស់តុហ្គេមផ្ទាល់ខ្លួនដែលមានសមត្ថភាពសំរួលការឡើងចុះបានយ៉ាងល្អជាផង
រឿងនេះធ្វើអោយហ្វេនៗកោតសរសើរមិនដាច់ពីមាត់ថា Aum តួឯកស្រីគឺជាមាតាស្ដេចហ្គេមរូបពិតសម្លេងពិត
អត្ថបទដោយ : នីត្តា















