មួយរយៈចុងក្រោយនេះ តារាសម្តែងមុខឃ្យូត ម៉ាក សែនសូនីតា ត្រូវបានមហាជនចាប់អារម្មណ៍ឃើញថាមានការងារមមាញឹកគួរឱ្យកត់សម្គាល់ ទាំងមុខជំនួញ និងជីពសម្តែងក្នុងខ្សែភាពយន្តភាគឱ្យស្ថានីយទូរទស្សន៍នានា។
ទោះបីរវល់ខ្លាំងនឹងការងារសិល្បៈ ក្នុងនោះមានទាំងមុខជំនួញផងក្តី ក៏មហាជនបានចាប់អារម្មណ៍ណាស់ដែរទៅលើរូបសម្ផស្សរបស់តារាស្រីរូបនេះ ដោយចុងក្រោយនេះគេបានមើលឃើញថា ម៉ាក សែនសូនីតា កាន់តែមានភាពស្រស់ស្អាតផូរផង់ និង ប្លែកគួរឱ្យបេតីខ្លាំងឡើង។ មហាជនក៏បានឆ្ងល់ដែរថា តើតារាស្រីរូបនេះបានទៅធ្វើអ្វីខ្លះ? ទើបបានជាពេលនេះរូបសម្រស់របស់នាងមានភាពប្រែប្រួល និង ស្រស់ស្អាតខ្លាំងជាងពីពេលមុនដូច្នេះ។
ហេតុតែមហាជនបានចោទជាចម្ងល់ដូច្នេះ ដោយសារគេបានឃើញរូបថតមួយចំនួននៃតារាស្រីរូបនេះ ពេលទើបនឹងបោះជំហានចូលប្រឡូកអាជីពសិល្បៈដំបូងដែលបានធ្លាយ និងមានអ្នកចែករំលែកឡើងវិញ លើបណ្តាញសង្គមហ្វេលប៊ុកកាលពីថ្មីៗនេះ ដោយរូបថតទាំងនោះបានបង្ហាញពីរូបសម្រស់ដែលមានភាពខុសគ្នាសែនឆ្ងាយពីរូបសម្រស់ក្នុងពេលបច្ចុប្បន្ន ជាពិសេសគឺទម្រង់មុខ និង ពណ៌សម្បុរតារាស្រីរូបនេះតែម្តង។
ពិតណាស់រូបថតពេលទើបនឹងឈានជើងចូលសិល្បៈរបស់តារាស្រី ម៉ាក សែនសូនីតា មានភាពប្លែកច្រើនគួរឱ្យកត់សម្គាល់ណាស់ បើធៀបនឹងរូបភាពនាពេលបច្ចុប្បន្ននេះ ពិសេសពណ៌សម្បុរស្បែកដែលសរស្រស់ថ្លាជាងពេលមុននោះ៕