កូននៅតូចណាស់! Sririta-Korn ផុសរូបចឹងៗតើបានជាហ្វេនៗចេះតែបង្អាប់ ប្រហែលជាចង់បានកូនស្រីម្នាក់ទៀតទុកអោយ….! មានរូបភាព

ទៅបីជាលះបង់ពេលវេលាក្នុងការមើលថែកូនប្រុសដំបូងយ៉ាងពេញទំហឹងនិងអស់ពីសមត្ថភាព តែតារាសម្ដែងស្រី Sririta Jensen ក៏មិនភ្លេចនិងបន្ថែមភាពផ្អែមល្ហែមជាមួយលោកប្ដីរូបសង្ហាយ៉ាង Korn Narongdej ថ្វីត្បិតតែមានកូនមួយហើយមែនពិតប៉ុន្ដែក្ដីស្រលាញ់មិនដែលធ្លាក់ចុះសូម្បីតែបន្ទិចសោះឡើយ

ថ្មីៗនេះម៉ាក់ៗ Sririta ក៏បានកៀកកើយលោកប្ដីព្រមទាំងកូនប្រុសទៅសម្រាកលំហែរកាយបែបសប្បាយៗ ផឹកទឹកធម្មជាតិនិងស្រូបខ្យល់អាកាសបរិសុទ្ធនៅឯសមុទ្រភូកេត ដោយទាំងគូក៏បានឪកាសក្នុងការផ្អែមល្ហែមរ៉ូមែនទិចនិងបង្ហាញអោយហ្វេនៗត្រជាក់ចិត្តត្រជាក់ភ្នែកព្រមៗគ្នានៅក្នុង IG @sriritajensen

After Footer (Active) - damrei Mr1 Zone2

ដោយ Sririta បានផុសស្វីតៗថា  “I just want to make you happy. Because you are the reason that I’m so happy.”  រឿងនេះគ្រប់គ្នានាំគ្នាបង្អាប់ផងសរសើរផងចំពោះភាពគួអោយស្រលាញ់ហើយនិងភាពកក់ក្ដៅរបស់គ្រួសារនេះខ្លាំងណាស់ ព្រមទាំងប្រាប់ទៀតថាលួចគាំទ្រអោយប៉ាម៉ាក់មានកូនស្រីម្នាក់ទៀតដើម្បីអោយកាន់តែមានភាពស្រស់ស្រាយនៅក្នុងគ្រួសារបន្ថែមទៀត

អត្ថបទដោយ : នីត្តា