ប្រច័ណហួងហែងដល់ថ្នាក់និងផង! Tono មិនពេញចិត្តនិងសង្សានៅពេលនាងផុសរូបភាបស៊ិចស៊ីដល់ថ្នាក់មិនព្រម….! មានរូបភាប
បង្អួតសម្រស់និងប្រែកាយជានារីមនុស្សធំរាល់តែថ្ងៃសម្រាប់តារាសម្ដែងស្រី Nicha Natthanicha ដូចរូបភាពជាក់ស្ដែងដែលធ្វើអោយ IG ក្ដៅដូចភ្លើង ជាមួយស្ទាយដ៏សែនស៊ិចស៊ីក្នុងការថតម៉ូត អាចនិយាយបានថាចំនួនអ្នកឡាយលោតឡើងខ្ពស់ភ្លាមៗ ព្រោះតែភាពស្រស់ស្អាតប្លែកភ្នែកសម្រាប់ហ្វេនៗអ្នកគាំទ្រ
អាចនិយាយបានថាស៊ីកាមេរ៉ាខ្លាំងណាស់ សម្រាប់រូបថតរបស់ Nicha ក្នុងសន្លឹកនីមួយៗ ថែមទាំងស្ទាយដែលប្រកបជាមួយភាពស៊ិចស៊ីខ្លះៗ ប៉ុន្ដរឿងនេះបែរជាធ្វើអោយសង្សាកំលោះសង្ហា Tono ដល់ថ្នាក់ទ្រាំមិនបានជាមួយសម្រស់របស់នាងដល់ថ្នាក់ចូលទៅ comment ថា “ទទួលស្គាល់ថាស្អាត….តែសុំអនុញ្ញាតមិនចុចឡាយណា” ហើយនៅប្រាប់ថែមទៀតថា “សប្បាយភ្នែកតែមិនសប្បាយចិត្ត”
អូយៗៗច្បាស់ណាស់ថាហួងហែងមើលដឹង ធ្វើអោយអ្នកគាំទ្របង្អាប់ខាងប្រុសជាខ្លាំងថា ហួងហែង តែគួអោយស្រលាញ់គួអោយខ្នាញ់ណាស់ចំពោះវគ្គនេះ
អត្ថបទដោយ : នីត្តា