ក្រោយពីស្ងាត់មុខពីកាងារសម្ដែងមួយរយះពេលនេះតួឯកស្រីនាង Pang Ornjira បានត្រលប់មកប្រកាសដំណឹងល្អរបស់ខ្លួនឲអ្នកគាំទ្របានដឹងពីរឿងរីករាយក្នុងគ្រួសារ ពេលនេះរូបនាងបានក្លាយជាអ្នកម្ដាយគេហើយ។
ក្រោយតារាស្រីនាង Pang បានប្រាប់ពីដំណឹងរូបនាងមានកូនក្នុងផ្ទៃនេះជាកូនដំបូងរបស់នាង ធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលពីរឿងនេះផងដែរ។ ព្រោះក្រោយពីលែងលះអតីតស្វាមីបច្ចុប្បន្នរូបនាងមិនទាន់ដែលបង្ហាញមុខគូស្នេហ៍ថ្មីនៅឡើយទេ តែស្រាប់តែបង្ហើបប្រាប់រឿងកូនតែម្ដង។
ដោយរឿងនេះតារាស្រីនាង Pang បានឲដឹងផងដែរថា រូបនាងមានផ្ទៃពោះ៣ខែហើយទើបសម្រេចចិត្តឲអ្នកគាំទ្រដឹងពីដំណឹងនេះ ចំណែកគូស្នេហ៍នាងជាអ្នកជំនួញនិងជាជនបរទេសទើបនាងមិនបានបង្ហាញមុខ តែទាំងគូក៏បានបំពាក់ចិញ្ចៀនសុំរៀបការហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




