Pancake Khemanit ឆ្លងកូវីដ-19 បានផុសប្រាប់ពីទីកន្លែងនិងពេលវេលាដែលនាងបាន…តែបែរជាត្រូវគេរិះគន់យ៉ាងខ្លាំងរឿងគ្រែ…!!មានរូបភាព
ក្លាយទៅជាប្រធានបទរិះគន់នៅលើបណ្ដាញសង្គមទៅវិញ សម្រាប់ករណីដែលតារាសម្ដែងស្រីល្បីឈ្មោះ Pancake Khemanit បានចេញមកផុសរឿងឆ្លងកូវីដ-19តាមរយៈ IG @khemanito ព្រមទាំងបញ្ជាក់ពីពេលវេលានិងទីកន្លែងយ៉ាងលម្អិតទៀតផង
ដោយនៅក្នុងពេលនេះសាម៉ីខ្លួនបានទទួលការមើលថែរបស់ពេទ្យរួចរាល់ហើយ បន្ទាប់ពីលទ្ធផលចេញមកនៅថ្ងៃទី 27 មិថុនា កន្លងមកនេះ
តែថានៅខាងក្រោមផុសខាងលើនេះមានអ្នកគាំទ្រ ហើយនិងមិត្តភ័ក្ដអ្នកសិល្បៈ ចូលទៅផ្ដល់កំលាំងចិត្តដល់ Pancake និងសមាជិកគ្រួសារជាច្រើនទៀតហើយ
ក៏នៅមានអ្នកបណ្ដាញសង្គមមិនតិចដែលចូលទៅ comment រិះគន់រឿងការទទួលបានគ្រែសម្រាប់ស្នាក់នៅព្យាបាលរបស់សាម៉ីខ្លួន ដូចជា មានគ្រែល្អដែរទេ, ទៅមន្ទីពេទ្យណាទើបទទួលបានការព្យាបាលតាមដំណាក់កាលរបស់មន្ទីពេទ្យភ្លាមៗ ហើយស្ថិតក្រោមការព្យាបាលរបស់ពេទ្យ, បានគ្រែលឿនគ្រាន់បើ ទាក់ទងអ្នកគ្រប់គ្រងមន្ទីពេទ្យណា និងបានជួយប្រកាសប្រាប់ដល់អ្នកផ្សេងទៀតដែលមិនមានគ្រែ ខ្លះទៀតក៏បាត់បង់ជីវិត ហើយនៅមានជាច្រើនទៀត
អត្ថបទដោយ : នីត្តា

















