លើកទីប៉ុន្មាន? តួឯកស្រីនាង Taew ត្រូវធ្វើចត្ដាឡីស័កទៀតហើយ ក្រោយពាក់ព័ន្ធនឹង Pancake!!

តារាសម្ដែងស្រីមានប្រជាប្រិយភាពតួឯកស្រីក្នុងរឿងរាជនីស្ដេចនាគនាង Taew Natapohn លើកនេះម្ដងទៀតហើយ ត្រូវធ្វើចត្ដាឡីស័កម្ដងទៀត បន្ទាប់ពីមិត្តរួមកាងារគឺតួឯកស្រីនាង Pancake Khemanit ប្រាប់ពីការពិនិត្យឃើញមានជំងឺ Covid-19 ក្នុងខ្លួន។

ដោយនេះមិនមែនជាលើកមួយនោះឡើយសម្រាប់តួឯកស្រីនាង Taew ក្នុងការត្រូវធ្វើចត្ដាឡឺស័កខ្លួនឯងមិនចេញទៅណា១៤ថ្ងៃ ព្រោះកន្លងមករូបនាងក៏ធ្លាប់ចត្ដាឡីស័កដោយបានពាក់ព័ន្ធនឹងអ្នកឆ្លង Covid-19 រាប់ទាំងលើកនេះ៦ដងហើយផងដែរ។ សម្រាប់ការធ្វើតេស្ដលើកដំបូងក្នុងការពាក់ព័ន្ធជាមួយតួឯកស្រីនាង Pancake លទ្ធផលរបស់ Taew គឺអវិជ្ជមាន តែនាងក៏ត្រូវសំងំមិនទៅណាឲគ្រប់កំណត់និងរង់ចាំមើលលទ្ធផលធ្វើតេស្ដលើកទីពីរ ម្យ៉ាងទៀតដែរនោះរូបនាងក៏បានចាក់វ៉ាក់សុាំងគ្រប់ពីរលើករួចរាល់ហើយផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ