អ្នកណាមិនស្គាល់ លោក កែវ ដែលល្បីល្បាញក្នុងបណ្តាញសង្គម Tik Tok ពេលនេះបង្ហាញខ្លួនក្នុងបទថ្មីជាភាសាថៃលាយខ្មែរថែមទៀត! (មានវីដេអូ)
តារាប្រុសខ្មែរ ដែលកំពុងល្បីល្បាញក្នុងសង្គម TikTok គឺលោកកែវ ដែលមហាជនធ្លាប់បានស្គាល់រួចមកហើយ ដែលលោកបានចាកចេញពីស្រុកកំណើតដើម្បីទៅធ្វើការចិញ្ចឹមជីវិតនៅឯប្រទេសថៃ។
លោកមិនត្រឹមតែកែប្រែលជីវភាពរបស់លោកប៉ុណ្ណោះទេ លោកថែមទៀតទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទាំងក្នុងស្រុកខ្មែរ និងស្រុកថៃផងដែរ ដល់បានឡើងធ្វើការសម្តែងលើទូរទស្សន៍ថែមទៀត។
កាលពីពេលថ្មីៗនេះ លោកបានបង្ហាញខ្លួនក្នុងបទចម្រៀងថ្មីមួយដែលមានចំណងជើងថា “ចង់បាននាង” ដែលច្រៀងជាភាសាថៃ និងលាយភាសាខ្មែរក្នុងបទនេះផងដែរ៕
 
			 
						


