គូស្នេហ៍តារាលោក Dan Worrawech និងតួឯកស្រីនាង Pattie Ungsumalynn នាំគ្នាដើរកំសាន្ដបន្ថែមភាពផ្អែមល្ហែមនៅឆ្នេរសមុទ្រក្នុងបរិយាសស្ងប់ស្ងាត់ទេសភាពស្រស់ស្អាតបំព្រង។
ដោយមុននេះគូស្នេហ៍តារាមួយគូនេះមានពាក្យចចាមអារ៉ាមថាបែកបាក់ចែកផ្លូវគ្នាហើយ ថែមមិនមានការបង្ហោះរូបគូជាយូររហូតមានអ្នកគាំទ្រគិតថាពិតជាបែកគ្នាមែន។ តែរូបភាពថ្មីៗនេះរបស់អ្នកទាំងពីរធ្វើឲពាក្យចចាមអារ៉ាមមុននេះស្ងប់ស្ងាត់ដោយមិនបាច់បកស្រាយ ទោះមិនបង្ហោះជារូបគូតែរូបដើរកំសាន្ដយ៉ាងរីករាយជាមួយគ្នានេះពិតបញ្ជាក់ថាទាំងគូនៅតែមានចំណងស្នេហ៍ផ្អែមល្ហែម។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ



