ទោះមានកូន១ពិតមែនតែ Bitoey និងស្វាមីដើរកំសាន្តលើកនេះផ្អែមល្ហែមខ្លាំងមិនចាញ់កម្លោះក្រមុំ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Bitoey និងស្វាមី ទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ហើយជីវិតគ្រួសារនាងក៏កាន់តែមានសុភមង្គលធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងទៀតផង។

ជាក់ស្ដែងថ្មីៗនេះ នាងនិងស្វាមីបានបង្ហោះរូបភាពក្នុងដំណើរកំសាន្តជាមួយគ្នា ដោយក្នុងនោះគ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងស្វាមី បានតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងសុិចសុី និងបង្ហាញកាយវិការស្និតស្នាលបែបសុីអារម្មណ៍ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍យ៉ាងខ្លាំងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរពីភាពផ្អែមល្ហែមរបស់តារាស្រីរូបនេះ និងស្វាមី ទោះបីសព្វថ្ងៃមានកូនម្នាក់ក៏នៅតែអាចផ្អែមល្ហែមនិងគ្នាមិនចាញ់កម្លោះក្រមុំដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី