មិត្តភក្ដិល្អ! ឆន សុវណ្ណរាជ ទៅចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃលោកយាយ ឱក សុគន្ធកញ្ញា និងពោលពាក្យថា…

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលលោកយាយតារាចម្រៀង ឱក សុគន្ធកញ្ញា លាចាកលោកទៅហ្វេនៗនិងមិត្តរួមសិល្បៈជាមួយអ្នកនាង បាននាំគ្នាបង្ហាញអារម្មណ៍សោកស្ដាយ និងនាំគ្នាចូលរួមរំលែកទុក្ខយ៉ាងច្រើនទៀតផង។

ក្នុងនោះផងដែរ សម្រាប់កម្មវិធីបុណ្យគម្រប់៧ថ្ងៃនោះ ហ្វេនៗជាច្រើនក៏បានឃើញវត្តមានលោក ឆន សុវណ្ណរាជ ដែលជាមិត្តរួមអាជីពតារាចម្រៀងស្រីរូបនេះ បានទៅចូលរួមរំលែកទុក្ខ ហើយលោកក៏បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងដូច្នេះដែរថា៖

After Footer (Active) - damrei Mr1 Zone2

«មកចូលរួមពិធីបុណ្យ៧ថ្ងៃលោកយាយអ្នកនាងឱក សុគន្ធកញ្ញា ?លោកយាយ ម៉ា រិនថា ?សូមវិញ្ញាណខ័ណ្ឌលោកយាយបានទៅកាន់សុគតិភព???»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរទឹកចិត្តលោក ឆន សុវណ្ណរាជ និងបាននាំគ្នាបញ្ចេញសារចូលរួមរំលែកទុក្ខ ក៏ដូចជាជូនពរទៅកាន់វិញ្ញាណខ័ណ្ឌលោកយាយអ្នកនាង ឱក សុគន្ធកញ្ញា គ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី