តួឯកស្រីមានប្រជាប្រិយភាពយូរឆ្នាំនាង Vill Wannarot ថ្មីៗនេះបានបង្ហោះរូបលេងចែករំលែករូបភាពថ្ងៃដំណើរកំសាន្ដទៅមាត់សមុទ្ររបស់នាងឲអ្នកគាំទ្របានឃើញ តែសង្សារចូលមក Comment មុនគេមុនឯងហើយ។
ដោយទៅលេងសមុទ្រលើកនេះតួឯកស្រីដែលមិនសូវតុបតែងកាយស៊ិចស៊ិនាង Vill បានបញ្ចេញក្បាលពោះរាបស្មើររបស់ខ្លួនថតលើឆ្នេរខ្សាច់។ តួឯកប្រុសលោក Jespipat Tilapornputt គូស្នេហ៍រូបពិតរបស់តារាស្រីនាង Vill បានមក Comment លេងថាចុច Report ត្រង់ណា ដោយ Vill ឆ្លើយថាមានតែ Repost ធ្វើឲអ្នកគាំទ្រឃើញការឆ្លើយឆ្លងរបស់អ្នកទាំងពីរអស់សំណើចតាម។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




