ជនជាតិចិនដែលជាម្ចាស់សត្វតោ បានបង្ហោះនូវសារមិនរីករាយដែលខ្លួនបានធ្វើរឿងសប្បុរសជាច្រើន តែបែរជាត្រូវបានគេយកសត្វជាទីស្រឡាញ់របស់ខ្លួនទៅបាត់!

ថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីការចុះដកហូតសត្វតោមួយក្បាលពីម្ចាស់ជនជាតិចិនមួយរូប ដែលរឿងរ៉ាវមួយនេះបានធ្វើអោយអ្នកនិយមប្រើប្រាស់បណ្តាញហ្វេសបុកបាននាំគ្នាអាណិតអាសូរដល់សត្វ ដែលធ្លាប់តែបាននៅក្បែរម្ចាស់ជាទីស្រឡាញ់។

បើយោងតាមគណនីផ្ទាល់របស់ម្ចាស់តោ ដែលជាជនជាតិចិនមួយរូបបានបង្ហោះរូបថតនិងសារបង្ហាញពីការមិនពេញចិត្តដែលសត្វតោជាទីស្រឡាញ់ត្រូវបានដកហូតឡើង ព្រោះមិនត្រូវនឹងច្បាប់របស់ប្រទេស។

ហើយក៏មានមហាជននៅក្នុងបណ្តាញសង្គមជាច្រើនបានបង្ហោះសារ ក្នុងន័យសូមអោយប្រគល់សត្វតោមួយក្បាលមកជូនដល់ម្ចាស់ជាជនជាតិចិនដើម្បីមើលថែចិញ្ចឹមបីបាច់វិញផងដែរ៕