ធ្វើអោយដោយទឹកចិត្ត Mark-Kim ធ្វើអោយម្ចាស់ហាងមានសង្ឃឹមឡើងវិញបើកកន្លែងអោយគ្រប់គ្នាផ្ញើរហាងក្នុង IG និងជួយធ្វើវីដេអូ Review អោយមានហាងរាប់ពាន់ហាងដែលសង្ឃឹមលើ….! មានវីដេអូ
Mark-Kim បើកកន្លែងនៅក្នុង IG ជួយដល់ម្ចាស់ហាងជាច្រើន រៀបចំគម្រោងការ MarKim ភ្លក់អោយ ប្រមូលគ្រប់ហាងមក Review ផុសក្នុង IG ធ្វើអោយដោយការតាំងចិត្តពិតៗ
ចាត់ទុកថាជារឿងមួយដ៏ល្អរបស់គូស្នេហ៍តារាប្រុសស្រី Mark Prin ហើយនិង Kimberly ដែលចាប់ដៃគ្នាជាកំលាំងចិត្តតិចតូចជួយដល់ហាងផ្សេងៗ ក្នុងស្ថានភាពដ៏ពិបាកនេះ ដោយអ្នកទាំងពីរបើកកន្លែងនៅក្នុង IG អោយហាងផ្សេងៗចូលមកផ្ញើរលក់បានដោយគ្មានដែនកំណត់ ក្រៅពីនេះទាំងគូនៅប្រាប់ទៀតថា និងប្រមូលហាងជាច្រើនទៀតដើម្បីធ្វើ Review ព្រមទាំងថតវីដេអូផុសនៅក្នុង IG ដើម្បីជាការប្រូម៉ូតអោយ
“ឃ្លានដែលទេចា/បាទ? MarKim ភ្លក់អោយ! Kim និងបង Mark សូមលើកកន្លែងអោយ Comments ខាងក្រោមផុសនេះអោយអ្នកលក់ដូរអ្នកប្រកបអាជីវកម្មម្ហូបអាហារហើយនិងរបស់ញុំផ្សេងៗមកផ្ញើរហាងជាមួយគ្នាបានណាចា/បាទ ប្រសិនមិត្តៗណាចង់រករបស់ឆ្ងាញ់ៗញុំអាចតាមទៅគាំទ្រជាមួយគ្នាបាន”
“ហើយយើងទាំងពីរនាក់សុំអនុញ្ញាត្ត Random គាំទ្រហាងផ្សេងៗព្រមនិងថតវីដេអូហើយផុសនៅក្នុង IG ផ្ទាល់ខ្លួនរបស់ពួកយើងបាន ជាចុងក្រោយនេះ Kim និងបង Mark សុំធ្វើជាកំលាំងចិត្តដលល់គ្រប់គ្នាណាចា/បាទ # MarKim ភ្លក់អោយ”
ធ្វើអោយអ្នកលក់ម្ចាស់ហាងនីមួយៗពេញចិត្តជាខ្លាំង មានអ្នកចូលទៅ comment ផ្ញើរហាងច្រើនណាស់រាប់ពាន់ហាងតែម្ដង….រឿងនេះទាំងគូតាំងចិត្តធ្វើអោយអស់ពីចិត្តពិតៗ
អត្ថបទដោយ : នីត្តា