អីយ៉ា! ស្ងាត់ៗតារាស្រីនាងCherreen ប្អូនស្រីអាយដលNichkhun ប្រាប់រៀបការហើយ ព្រមបង្ហាញមុខស្វាមី!!

មិននៅលីវទៀតទេ តារាសម្ដែងស្រីវ័យក្មេងនាង Cherreen Nachjaree បង្ហើបប្រាប់ដំណឹងល្អរបស់ខ្លួន រូបនាងលាភាពនៅលីវរៀបការជាមួយគូស្នេហ៍រួចរាល់ហើយ។

ដោយតារាស្រីនាង Cherreen បានប្រកាសប្រាប់ដំណឹងរៀបការរបស់ខ្លួនជាមួយរូបភាពចិញ្ចៀនរៀបការត្បូងធំស្រស់ស្អាត ប្រាប់ថានាងនិងគូស្នេហ៍ក្រៅរង្វង់សិល្បៈបានរៀបការមួយរយះហើយ តែមិនបានបង្ហោះរូបឬរៀបចំពិធីធំដុំនោះឡើយ ព្រោះស្ថានភាពជំងឺកូវីដនាពេលបច្ចុប្បន្ន។ តែរូបនាងក៏ចង់ប្រាប់ដំណឹងដ៏រីករាយក្នុងជីវិតរបស់នាងមួយនេះឲអ្នកគាំទ្ររបស់នាងបានដឹងនិងទទួលការជូនពរពីអ្នកគាំទ្ររបស់នាងវិញផងដែរ។ គួរបញ្ជាក់ផងដែរថាតារាស្រីនាង Cherreen ក្រៅពីត្រូវគេស្គាល់ថាជាតារាសម្ដែងមួយរូបក្នុងសិល្បះថៃ រូបនាងក៏ត្រូវបានគេស្គាល់មុននេះផងដែរថាជាប្អូនស្រីសំណព្វចិត្តរបស់អាយដលក្រុមចម្រៀងកូរ៉េខាងត្បូងលោក Nichkhun សមាជិក2PM។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ