ស្បែកខ្ចីពេកត្រូវថ្ងៃយូរមិនបានទេ! Aum Patcharapa ចេញមករៀបចំសួនច្បារឡើងរលាកមុខមាត់ តែក៏ស្អាតសមនិងការខិតខំថែមទាំង…! មានរូបភាព
ត្រូវចិត្តចំពោះអ្នកស្រលាញ់ផ្ទះស្រលាញ់សួនច្បារបំផុត សម្រាប់គម្រោងការថ្មីរបស់ Aum Patcharapa តារាស្រីជួររបស់ប្រទេសថៃ ដែលសុំប្រើពេលវេលាក្នុងពេលថ្ងៃឈប់សម្រាកមកតុបតែងផ្ទះអោយត្រជាក់ភ្នែកដោយដើមឈើជាច្រើនប្រភេទ
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសរូបថតហើយនិងវីដេអូក្នុង IG ផ្ទាល់ខ្លួន @aum_patchrapa ដែលបង្ហាញអោយឃើញវគ្គដំបូងក្នុងការដើរជ្រើសរើសទិញ រហូតដល់វគ្គនាំដើមឈើមកដាក់នៅក្នុងផ្ទះ ព្រមទាំងសរសេរឃ្លាបបួលហ្វេនៗអោយជួយតាមដានលទ្ធផលនៃការរៀបចំសួនរបស់ខ្លួនផងដែរ
“ក្រោកពីគេងតាំងតែពីព្រលឹមព្រោះតែដើម olive ដែលទន្ទឹងរងចាំ អ្នកណាចាប់អារម្មណ៍អាចមកមើលដល់ទីបានណាចា មិនខកបំណងនោះទេចា របស់ពិតស្អាតខ្លាំងណាស់ ពណ៌ស្អាតខ្លាំង @olivegardenthailand វគ្គបន្ដទៀតក៏តុបតែងជុំវិញដើម ដោយ @thanojphol និងចេញមកយ៉ាងណាចាំមើលទាំងអស់គ្នាណាបងៗ ថ្ងៃនេះសូមប្រាប់ថាមុខរលាកអស់ទៅហើយ ត្រូវប្រញាប់ទៅជួបពេទ្យជាបន្ទាន់”
ហើយច្បាស់ណាស់ថារឿងនេះក្រៅពីមានហ្វេនៗចូលមក comment ភ្ញាក់ផ្អើលជាខ្លាំងនិងគម្រោងតុបតែងសួនរបស់តួឯងស្រីយើងហើយ ខាងមិត្តភ័ក្ដតូចធំក្នុងសិល្បៈក៏នៅចូលមកនិយាយនិងភាពអស្ចារ្យទាក់ទងនិងការនាំយកដើមឈើមកដាំក្នុងផ្ទះរបស់ Aum ដែរ
អត្ថបទដោយ : នីត្តា