Alek Theeradej បើស្ថានភាពកូវីដ-19នៅតែធ្ងន់ធ្ងរបែបនេះ ជំនួញហាងតែរបស់ខ្លួនច្បាស់ជាឈជើងលែងបានហើយ! មានរូបភាព

ជំនួញហាងតែបើកមិនទាន់បានយូរប៉ុន្មានផង ក៏មកជួបវិបត្តរឿងកូវីដ-19 រហូតថ្នាក់តារាប្រុសកំលោះអារម្មណ៍ល្អ Alek Theeradej  បង្ហើបប្រាប់កណ្ដាលកម្មវិធី “Facebook Live : ដោយសារតែរឿងបញ្ហាទឹកនោមផ្អែម ក្នុងក្បាលទំព័រ “ចាក់ល្អ….មិនចាក់ល្អ” រៀបចំដោយក្រុមហ៊ុន Novo Nordisk Pharma (ប្រទេសថៃ)” ដោយខ្លួនឯងថា ប្រសិនបើយូរជាងនេះជំនួញដែលធ្វើអាចនិងឈជើងលែងបាន

ក្រៅពីនិង Alek នៅបានបន្ថែមទៀតថា ពេលនេះខាងហាងក៏ព្យាយាមប្រូម៉ូតផ្សេងៗ ដើម្បីជម្រុញចំនួននៃការលក់អោយច្រើនឡើង ជាពិសេសខាងអនឡាយ ក្រៅពីហាងតែខាងលើបើនៅ Silom តែដោយសារពេលនេះក្រុមហ៊ុនជាច្រើនប្រើគោលការណ៍ធ្វើការនៅផ្ទះ ទើបអតិថិជនជាច្រើនបានបាត់ទៅ

After Footer (Active) - damrei Mr1 Zone2

សួររឿងហាងតែដែលទើបនិងបើក ក៏ទទួលរងផលប៉ះពាល់ពីកូវីដដូចគ្នា?

“គឺយើងបើកនៅថ្ងៃទី 20 មេសា ហើយនៅថ្ងៃទី 1 ឧសភា ក៏ហាមមិនអោយអង្គុយញុំ​ហើយក៏មកម្ដងទៀតនៅថ្ងៃទី 14 ឧសភា តែពេលនិងខ្ញុំក៏មិនទាន់អោយភ្ញៀវអង្គុយញុំដែរ ព្រោះពេលនិងវានៅមានឆ្លងកូវីដដល់ទៅ 2000 ជាងនៅឡើយ នៅខ្លាច ទើបមិនទាន់អោយចូលអង្គុយ តែបានអញ្ញាត្តនៅដើមខែមិថុនា ទំរាំតែបានបើកជិតមួយខែ ហើយក៏ត្រូវបិតទៀត អាចមកពីយើងមិនធ្លាប់បើកហាង ទើបក្លាយជាបែបនេះហើយត្រូវប្រជុំគ្នាញឹក យើងត្រូវវិធីលក់ យើងខ្លួនឯងក៏ត្រូវទៅហាងញឹក ក៏ត្រូវអគុណដល់អ្នកគាំទ្ររបស់ខ្ញុំខ្លាំងណាស់ដែលជួយគាំទ្រពួកយើង ហើយក៏មករកយើង អាចនិយាយបានថាជាគុណបុណ្យ ជួយយើងអោយឆ្លងផុតវិបត្តលើកនេះបាន គាត់ដឹងថាពេលណាខ្ញុំចូលហាងគាត់ក៏មកទិញមកថតរូបមករកទិញអីញុំ”

អាចនៅបានដោយសារតែអ្នកគាំទ្រ?

“ប្រសិនបើមិនមានអាចនិងពិបាកជាងនេះបាទ (សើច)

ចំណូលដែលបានរាល់ថ្ងៃខ្ទង់ប៉ុន្មានដែរ?

“វាត្រឹមតែ 10 ភាគរយ ទៅ 20 ភាគរយនូវអ្វីដែលយើងបានគ្រោងទុក វាតិចខ្លាំងណាស់ ហើយប្រសិនបើខ្ញុំមិនបានចូលហាងវាស្មើរនិងយើងលក់អត់បាន”

រៀបផែនការណ៍យ៉ាងម៉េចខ្លះ?

“វាក៏លំបាកខ្លះដែរ ព្រោះថាខ្ញុំបើកហាងនៅ Silom គោលដៅគឺបុគ្គលិកការិយាល័យ តែតាំងពីបើកហាងមកខាងការិយាល័យមិនដែលបើកទាល់តែសោះ ធ្វើការពីផ្ទះមកទាំងអស់ (សើច) គឺថាគិតច្រើន ចង់ធ្វើនេះធ្វើនោះ ធ្វើប្រូម៉ូសិនចែក ប៉ុន្ដែពេលនេះអ្វីដែលអាចធ្វើបានគឺដឹកជញ្ជូនតែម៉្យាង គឺមកទិញបានតែនិងហាងតែប៉ុណ្ណោះ ទើបធ្វើប្រូម៉ូសិនអនឡាយច្រើនឡើងៗ”

អត្ថបទដោយ : នីត្តា