ប្រភេទរឿងខ្មោចដែលព្រឺព្រួច គួរអោយរន្ធត់ Mae Nak ត្រូវបានផលិតករធ្វើការថតឡើងវិញជាច្រើនដង ដោយគ្រាន់តែប្តូរតួអង្គនិងទីតាំងថតមួយចំនួន។
ហើយរឿង Mae Nak ដែលទើបតែត្រូវបានផលិតកម្មយកមកថតសារឡើងវិញ និងមានតួអង្គស្រី Kwan ដែលបានសម្តែងជាតួឯកនៅក្នុងរឿងសម្រាប់ឆ្នាំថ្មីនេះ ទាំងការតុបតែងខ្លួនរបស់តួអង្គ ហើយទីតាំងថតគឺពិតជាគួរអោយព្រឺសម្បុលមែន។ លើសពីទៅទៀតគឺតួស្រីតែម្តង មុខមាត់គួរអោយខ្លាចទាំងពេលកាច និងពេលកំសត់គឺពូកែសម្តែងសាកសមងារជាតារាសម្តែងស្រីដ៏ប៉ិនប្រសប់ណាស់៕