ពីមួយថ្ងៃទៅមួយថ្ងៃអ្នកនាង ម៉ាក់ សែនសូនីតា កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាការងារក្នុងវិស័យសិល្បៈ ឬក៏តាមរយៈការបើកហាងរកសុី និងអាជីវកម្មនានានោះទេ។
ជាក់ស្ដែងថ្មីៗនេះអ្នកនាង កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពបង្ហាញពីដីដ៏ធំល្វើងល្វើយរបស់ខ្លួន ដែលគ្រោងនេះបើកជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ចូលបោះតង់កំសាន្តផងដែរ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងសង្ឃឹមថាពេលដែលកន្លែងនេះចេញជារូបរាង នឹងមានអ្នកចង់ទៅកម្សាន្តព្រោះមើលទៅទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី