យូរៗទម្រាំតារាស្រីឆ្នើម Nune Waranuch បង្ហោះរូបគូជាមួយស្វាមីម្តង រូបមួយៗគឺឡូយកប់តែម្តង!

មហាជនច្បាស់ជាបានដឹងជាក់ជាមិនខានថា កំពូលតារាសម្តែងស្រីដ៏ស្រស់ស្អាតគឺអ្នកនាង Nune Waranuch ដែលជាតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះ មិនងាយបង្ហោះរូបថតជាមួយស្វាមីរបស់នាងនោះទេ។

ប៉ុន្តែប្រសិនបើមហាជនបានឃើញរូបដែលនាងបានបង្ហោះមួយប៉ុស្ត៍ៗវិញ គឺថាស្ទាយនីមួយៗកប់សារីតែម្តង ផ្អែមល្ហែមក៏មាន ស្ទាយបែបយុវវ័យក៏មាន ដែលធ្វើអោយមហាជនសសើរ និងដឹងច្បាស់ថាទំនាក់ទំនងរបស់គូស្វាមីភរិយានេះគឺពិតជារឹងមាំ និងផ្អែមល្ហែមដដែរ៕

After Footer (Active) - damrei Mr1 Zone2