មិនចេះបារម្ភពីម្ដាយខ្លះទេអី? Taew Nataporn រិះគន់លែងឈឺ អ្នកបណ្ដាញសង្គមឃើញនៅក្រៅទៀតហើយ comment សួរដល់ៗថា…! មានរូបភាព
Taew Nataporn ជួបរឿងដ្រាម៉ាមិនចេះចប់មិនចេះហើយ អ្នកបណ្ដាញសង្គមដាក់ជាសំនួរសួរនៅក្នុង IG ឃើញនៅឃ្លានិច ហេតុអីមិនឃុំខ្លួនតាមការកំណត់ សាម៉ីខ្លួនអធិប្បាយ
អាចនិយាយបានថាក្លាយទៅជាប្រធានបទក្ដៅម្ដងទៀតសម្រាប់តារាសម្ដែងស្រី Taew Nataporn រហ័សនាមវីរៈនារីប្រឆាំងកូវីដ បន្ទាប់ពីនាងបានបានប្រកាសថាពេលនេះឃុំខ្លួន 14ថ្ងៃ ក្រោយពីបានជួបនិង Pancake Khemanit ដែលបានប្រកាសថាខ្លួនមានឆ្លងកូវីដ-19 ហើយ Taew បានបង្ហាញលទ្ធផលពិនិត្យរកកូវីដ ដោយនាងប្រាប់ថាទោះបីជារឿងហានិភ័យទាបតែក៏ត្រូវឃុំខ្លួនតាមការកំណត់
តែចន្លោះពេលដែលកំពុងឃុំខ្លួនក៏មានការរិះគន់កើតឡើងក្រោយពីមានរូបភាពរបស់នាងខណៈពេលកំពុងដើរដឹកកូនឆ្កែបរិវេនមុខផ្ទះ ដោយរូបភាពខាងលើកើតការរិះគន់
ការរិះគន់ចាស់នៅមិនទាន់បាត់ នៅសុខៗ Taew មានការរិះគន់ថ្មីកើតឡើងទៀត នៅពេលដែលអ្នកបណ្ដាញសង្គមឃើញសាម៉ីខ្លួននៅគ្លីនិក មួយកន្លែងទើបមានការចូលមកដាក់សំនួរនៅក្នុង IG របស់នាងថា ដែលប្រាប់ថាឃុំខ្លួនហេតុអីមិនធ្វើតាមដែលនិយាយ ហើយនៅមានជាច្រើនសម្លេងទៀតដែលចូលទៅសរសេររិះគន់ចំពោះទង្វើរបស់នាង
អត្ថបទដោយ : នីត្តា









