តារាប៉ុន្មានរូបនេះ ក្រងសក់ដូចគ្នាមែន តែលេងស្ទាយខុសគ្នា ស្អាតប្លែកពីគ្នា មើលទៅពេញចិត្តមួយណាដែរ?

ម៉ូតសក់ក្រង ទទួលបានការពេញនិយមជាយូរមកហើយ ជាពិសេសក្មេងស្រីៗ ដែលនៅរៀនថ្នាក់បឋមសិក្សាតែម្តង។

ប៉ុន្តែក្រោយមក មិនថាក្មេង ឬមនុស្សពេញវ័យឡើយ សុទ្ធតែនិយមធ្វើម៉ូតសក់បែបនេះ ព្រោះតែវាអាចជួយឲ្យពួកគេ មើលទៅកាន់តែក្មេង និងស្រស់ស្អាតទ្វេដង។

កន្លងមកច្រើនឆ្នាំ ម៉ូតសក់ក្រងនេះ ត្រូវបានគេបំបែកចេញ ជាម៉ូតផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងតែស្រស់ស្អាត និងប្លែកៗគួរឲ្យចាប់អារម្មណ៍តែម្តង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្តែង តារាស្រីប៉ុន្មានរូបខាងក្រោមនេះ ពិតជាសាកសមជាមួយម៉ូតសក់បែបនេះខ្លាំងណាស់។ ថ្វីត្បិតតែពួកគេលេងម៉ូតក្រងដូចគ្នាមែន តែពួកគេបានបំបែកម៉ូតឲ្យប្លែកពីគ្នា និងមើលទៅស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានទេ។

ជាការពិត ម៉ូតទាំងនោះពិតជាស្រស់ស្អាត និងងាយស្រួលធ្វើមែនទែន។ បើសិនជាចាប់អារម្មណ៍អាចសាកល្បងធ្វើបាន ថាមិនត្រូវ អាចស្អាត និងសមជាមួយទម្រង់មុខរបស់អ្នកខ្លាំងក៏ថាបាន៕

សូមទស្សនារូបភាពខាងក្រោម៖