សយអ្វីយ៉ាងនេះ ត្រឹមរយៈពេលខ្លីសោះតារាស្រី Wiphakorn Karn ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ខូចខាតឡានទំនើបជាច្រើនដង!

តារាស្រី Wiphakorn Karn បានបង្ហោះនៅលើបណ្តាញសង្គមអំពីសំណាងមិនសូវល្អរបស់នាង និងបានត្អូញត្អែរថានាងពិតជាមានសំណាងមិនល្អសោះមួយរយៈពេលក្រោយនេះ ដោយត្រូវចំណាយប្រាក់ដើម្បីជួសជុលរថយន្តទំនើបរបស់នាង។

ត្រឹមរយៈពេលខ្លីសោះ តារាស្រីរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយខូចខាតរថយន្តទំនើបដល់ទៅ២គ្រឿងទៅហើយ នាងក៏បានបន្ថែមនូវសារជូនដល់ហ្វេនអោយមានការប្រុងប្រយត្ន័អោយបានខ្ពស់ និងសូមអោយមានសុវត្ថិភាពទាំងអស់គ្នាគ្រប់ពេលធ្វើចរាចរណ៍៕

After Footer (Active) - damrei Mr1 Zone2