តារាសម្ដែងស្រីមានប្រជាប្រិយភាពនាង Baifern Pimchanok ញញឹមរីករាយនឹងបំណងប្រាថ្នាកំពុងបានសម្រេចសាងសង់គេហដ្ឋានថ្មីដូចក្ដីស្រម៉ៃ ពេលនេះផ្ទះថ្មីកំពុងតែចាក់គ្រឹះធ្វើគ្រោងលេចចេញជារូបរាងហើយ។
ដោយផ្ទះថ្មីមួយខ្នងនេះតួឯកស្រីនាង Baifern បានគិតទុកចង់ធ្វើជាច្រើនឆ្នាំហើយ សង់ផ្ទះជារបស់ខ្លួនមានទីធ្លារធំទូលាយមានកន្លែងចតឡាន ហើយមួយខ្នងនេះរូបនាងបានចំណាយប្រាក់សន្សំអស់៨០លានបាត។ គួរបញ្ជាក់ផងដែរថាតារាស្រីនាង Baifern ពីអតីតកាលរូបនាងធ្លាប់ជួបហេតុការណ៍ភ្លើងឆេះផ្ទះដែលធ្វើឲរូបនាងបាត់បង់ផ្ទះមួយលើកផងដែរ។ ពេលនេះរូបនាងធ្វើផ្ទះក្ដីស្រម៉ៃជាច្រើនឆ្នាំរបស់រូបនាងជិតបានសម្រេចហើយ សាងសង់ផ្ទះថ្មីស្រស់ស្អាតតាមស្ទាយដែលខ្លួនចូលចិត្តចង់រស់នៅ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




