ប្រពន្ធពូកែនឹកសមុទ្រពេក Pok ទិញផ្ទះលំហែជាប់សមុទ្រអោយភរិយា Margie ស្លៀកប៊ីគីនីថតរូបបង្ហាញរាងលេង!! មានរូបភាព

Pok នាំដើរមើលផ្ទះលំហែដ៏ទាន់សម័យរបស់គ្រួសារ នាំ Margie ជាភរិយានិងកូនៗទាំងពីរ មកលេងសប្បាយរីករាយជាមួយគ្នាយ៉ាងមានក្ដីសុខ

មុននេះ Pok Passakorn និង Margie-Rasri បាននាំទៅមើលភាពរីកចម្រើនផ្ទះថ្មីជាប់មាត់សមុទ្រដែលកំពុងសាងសង់អាចមើលឃើញពីការឆ្ពោះទៅមុខជារយៈៗ រហូតហ្វេនៗចង់ឃើញផ្ទះទាន់សម័យនេះធ្វើអោយហើយឆាប់ៗ ព្រោះគ្រាន់តែមើលគ្រោងការនៃការសាងសង់ក៏ដឹងបានថាអស្ចារ្យប៉ុណ្ណាទៅហើយ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Pok បាននាំដើរមើលម្ដងទៀតប៉ុន្ដែលើកនេះជាការនាំដើរមើលផ្ទះលំហែបរិវេនមាត់សមុទ្រ ដោយនៅក្នុងយូធូប Pokgie  on the run EP.27 បង្ហាញផ្ទះជាប់សមុទ្ររបស់ Pokgie!​ ដោយសាម៉ីខ្លួនប្រាប់ថាផ្ទះមួយខ្នងនេះបានមកលេងតាំងតែពីក្មេងៗរហូតមកដល់ពេលនេះបរិយាកាសនៅតែដូចដើមបន្ថែមតែម្យ៉ាងគឺនាំ Margie ភរិយាជាទីស្រលាញ់ហើយនិងកូនៗស្រលាញ់ស្មើរជីវិតតែប៉ុណ្ណោះ

កិច្ចការក្រៅពីនាំក្មេងៗជិះកង់មើលទេសភាពហើយ នៅបានឃើញម៉ាក់ៗលួចស៊ិចស៊ីនៃឈុតលែងស្គីទឹកទៀត គ្រប់គ្នាដែលបានឃើញហើយលាន់មាត់វ៉ាវទាំងអស់គ្នាតែម្ដង ព្រោះយូរៗទើបឃើញម៉ាក់ៗស៊ិចស៊ីបែបនេះ ក្រៅពីអ្នកគាំទ្រហើយ អ្នកដែលលាន់វ៉ាវបំផុតនោះគឺ Pok ស្វាមីកំពូលសង្ហានិងឯងចា

អត្ថបទដោយ : នីត្តា