យើងបានសង្កេតឃើញថាតារាចម្រៀងជើងចាស់ហេងពិទូ បានបង្ហោះរូបភាពកាន់ដៃជាមួយនឹងនារីម្នាក់ ហើយក៏មានការសង្ស័យថាជា តារាស្រីស្អាត Influencer ម្នាក់មានឈ្មោះថា Fi Yata។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអ្នកទាំង ២ បានបង្ហោះរូបដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និត ជាពិសេសនារីម្នាក់នេះបានបង្ហោះរូបបិទមុខបុរសម្នាក់ និងយកករណីលោកហេងពិទូបង្ហោះរូបខ្លួនឯងថែមទៀតផង។
គួរបញ្ចាក់ផងដែរថា លោក ហេង ពិទូ ក៏បាននិពន្ធបទចម្រៀងដល់កញ្ញានេះផងដែរដូចជាបទ “ស្រលាញ់ពេកបងបានចិត្ត”។
 
			 
						



