តារាប្រុសវ័យក្មេង Jaonaay កាន់តែធ្វើអោយហ្វេនមានការសង្ស័យពីទំនាក់ទំនងស្និតស្នាលជាមួយតារាស្រីវ័យក្មេង Junie
ហ្វេនជាច្រើនបានស្គាល់រួចមកហើយពីតារាប្រុសវ័យក្មេង Jaonaay និងមានអ្នកម៉ាក់ជាតារាដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។ កាលពីពេលកន្លងមក ហ្វេនជាច្រើនតែងតែមានបំណងចង់អោយតារាប្រុសវ័យក្មេងរូបនេះ មានទំនាក់ទំនងជាគូស្នេហ៍ជាមួយនឹងតារាស្រី Junie ព្រោះអ្នកទាំងពីរពិតជាសាកសមនឹងគ្នាខ្លាំងណាស់។
កន្លងមកនេះគេក៏សង្កេតឃើញថាអ្នកទាំងពីរមានការងាររួមជាមួយគ្នាជាច្រើនផងដែរ ហើយសកម្មភាពរបស់អ្នកទាំងពីរក៏កាន់តែស្និតស្នាលខ្លាំងឡើងខុសពីមិត្តធម្មតាផងដែរ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បញ្ជាក់ច្បាស់ជូនមហាជនទេពីទំនាក់ទំនងរបស់អ្នកទាំងពីរគឺជាគូស្នេហ៍ រឺត្រឹមជាមិត្តធម្មតានោះ៕
 
			 
						








