ជាគូស្នេហ៍មួយគូដែលតែងតែបំពេញភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកស្ទើរតែគ្រប់ពេលគ្រប់វេលាអោយតែមានឪកាស សម្រាប់ C Siwat ជាមួយនិងភរិយា Amy Klinpratum ព្រោះមិនថាកន្លងទៅប៉ុន្មានឆ្នាំក៏ក្ដីស្រលាញ់របស់អ្នកទាំងពីរក៏មិនដែលបាត់បង់ឬថយចុះបន្ទិតណាឡើយ
ជាក់ស្ដែង C Siwat ក៏បានធ្វើអោយ Amy ញញឹមប៉ោងថ្ពាល់ដល់ថ្នាក់ហូរទឺកភ្នែកព្រោះតែជ្រួលជ្រាបនិងក្ដីសុខនេះខ្លាំងពេកពន់ នៅពេលបានឃើញស្វាមីរៀបចំ surprise ខណៈធំដុំនៅថ្ងៃកំណើត សូមប្រាប់ថាឆ្នាំនេះមិនមានបាច់ផ្កាជូន ប៉ុន្ដែដាំផ្កាជាថ្មីអោយលើកទាំងសួនអោយដល់ភរិយាជាទីស្រលាញ់តែម្ដង
“ខួបកំណើតឆ្នាំនេះ ស្វាមីមិនមានបាច់ផ្កាអោយដូចរាល់ឆ្នាំនោះទេ…..ប៉ុន្ដែនាងដាំផ្កាអោយទាំងសួនតែម្ដងចាៗៗៗៗៗ….ភរិយារីករាយណាស់ ផ្កាToneពណ៌ផ្កាឈូកដូចអ្វីដែលភរិយាចូលចិត្ត ជាពិសេស Hydrangea អគុណខ្លាំងណាស់ចា ដែលធ្វើអោយគេ ចូលចិត្តខ្លាំងណាស់”
បន្ទាប់មក Amy ក៏បានបង្ហាញទៀតថា “Thank u for the best surprise naka manny. ពាក់កណ្ដាលយប់កាន់តែស្រស់ស្អាតទៅទៀត My birthday couldnt have been better @siwat_c . . ហើយអគុណសម្រាប់ពាក្យជូនពរ គ្រប់ៗពាក្យជូនពរ ពីគ្រប់ៗច្រកល្ហកណាចា ដែលមិនទាន់បានអានអស់ 🙂 អគុណសម្រាប់នំខេករបស់គ្រប់គ្នា ផ្កាគ្រប់បាច់ កាដូគ្រប់មុខ ដែលបានផ្ញើរមកអោយ អគុណចំពោះអារម្មណ៍ល្អៗ ដែលធ្វើអោយខ្ញុំញញឹម បានទទួលដឹងពីក្ដីស្រលាញ់ ទោះបីកំពុងស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យឺននាំ”
” Amy សូមអោយពាក្យជូនពរទាំងអស់និង បានត្រលប់ទៅដល់គ្រប់ៗគ្នា សូមអោយពាក្យជូនពរបានប្រសិទ្ធិពរមក….សូមអោយមានដល់គ្រប់ៗគ្នាផងចុះ…..មើលថែខ្លួនឯង ថែរក្សាសុខភាពផងណាចាគ្រប់គ្ន Thank you for all my birthday wishes. It’s definitely been a birthday to remember. Stay safe Stay healthy …”
អត្ថបទដោយ : នីត្តា