រឿងភាគថៃត្រូវបានផលិតករដែលមានទេពកោសល្យនិងបទពិសោធន៍ជាច្រើនឆ្នាំ ផលិតឡើងមកជាបន្តបន្ទាប់ដែលក្នុងរឿងនីមួយៗសុទ្ធប្រមូលផ្តុំដោយតួអង្គដែលមានប្រជាប្រិយភាព មិនថាតារាជើងចាស់ រឺតារាវ័យក្មេងដែលទើបតែបង្ហាញមុខនោះទេ។
ហើយកាលពីពេលថ្មីៗនេះ តារាស្រីជើងចាស់ និងហៅបានថាជាតារាលំដាប់ជួរមុខដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ រឿងថ្មីពីររឿងដែលមានតួអង្គជើងចាស់ពីររូប ដែលត្រៀមនឹងបង្ហាញជូនទស្សនិកជនក្នុងពេលឆាប់ៗនេះ គឺមានតារាស្រី Aum Patchrapa និង Nune Woranuch។
សម្រាប់រឿងថ្មីរបស់តារាស្រី Aum Patchrapa គឺនៅមិនទាន់បង្ហាញពីចំណងជើងជូនសាធារណៈជនអោយបានដឹងនៅឡើយទេ ប៉ុន្តែសម្រាប់រឿងថ្មីរបស់តារាស្រី Nune Woranuch គឺមានចំណងជើងថា Kem Sorn Plai ៕
 
			 
						






