ហ្វេនជាច្រើនច្បាស់ជាចាំបានយ៉ាងច្បាស់ និងបានស្គាល់នូវក្រុមតារាកូរ៉េ F(x) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពីក្រុមនេះមិនទាន់បានបំបែកក្រុម។ បើទោះជាសមាជិកក្រុមត្រូវបានបែកគ្នាក៏ពិតមែន ប៉ុន្តែសមាជិកក្រុមក៏នៅតែមានកេរ្តិ៍ល្បីល្បាញយ៉ាងខ្លាំងផងដែរ ហើយអ្វីដែលគួរអោយសោកស្តាយនោះគឺ សមាជិកក្រុមមួយរូបត្រូវបានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ ដែលធ្វើអោយហ្វេនជាច្រើនមានការសោកស្តាយនិងខូចចិត្តយ៉ាងខ្លាំង។
សម្រាប់ Victoria Song ដែលធ្លាប់ជាអតីតសមាជិកមួយរូបរបស់ក្រុម F(x) ក៏កំពុងតែមមារញឹកយ៉ាងខ្លាំងក្នុងវិស័យការងាររបស់ខ្លួន ហើយក្នុងពេលឆាប់ៗខាងមុខនេះ រឿងថ្មីដែលមានតារាស្រីរូបនេះជាតួឯកនឹងចាក់បញ្ចាំងជូនដល់សាធារណៈជន ដែលរឿងនោះមានចំណងជើងថា “Lover or Stranger” ៕
 
			 
						





