បើពាក់អាវចឹងតើនរណាទៅចាប់អារម្មណ៍សៀវភៅ! Taew Nataporn ចែករំលែកស្នាមញញឹមស្រស់ស្រាយព្រមទាំងបង្អួតសៀវភៅរឿងនិទានតែគ្រប់គ្នាបែរជាទៅចាប់អារម្មណ៍…..! មានរូបភាព

Taew Nataporn ចែករំលែកស្នាមញញឹមយ៉ាងស្រស់ស្រាយ ជាមួយនិងស្ទាយហ្វេសិននៅផ្ទះ ប៉ុន្ដែធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍កន្លែងផ្សេងទៅវិញ ព្រោះតែភាពស៊ិចស៊ីក្ដៅភ្នែក សូម្បីតែផុសរូបនៅក្នុងថ្ងៃធម្មតាសប្បាយៗតែស៊ិចស៊ីញញឹមស្រស់សម្លាប់ចិត្តអ្នកគាំទ្រមិនស្ទើរទេ

ព្រោះមានជាច្រើនលើកច្រើនសារដែលត្រូវឃុំខ្លួនពីកូវីដ ហ្វេនៗទើបបានឃើញរូបភាពហ្វេសិននៅផ្ទះរបស់កញ្ញា Taew ជាប្រចាំ ហើយឈុតនីមួយៗពិតជាស្រស់ស្អាត ឡូយ ត្រូវចិត្តមិនស្ទើរទេ ថែមទាំងឈុតខ្លះមានស៊ិចស៊ីទៀតផង

After Footer (Active) - damrei Mr1 Zone2

យ៉ាងជាក់ស្ដែង (10 កក្កដា 2021) Taew Nataporn ក៏បានបង្ហាញរូបភាពក្នុងថ្ងៃនៅផ្ទះធម្មតាៗ បញ្ជូនស្នាមញញឹមស្រស់ស្រាយ បង្ហាញសៀវភៅរឿងនិទាន ព្រមជាមួយឃ្លា  “Once upon a time #therewasalandofsmile??” ហើយអ្នកគាំទ្រនាំគ្នាចូលទៅចុចឡាយរូបបេះដូងអោយពេញទឹកពេញដី

ប៉ុន្ដែរឿងនេះក៏ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ខុលកន្លែងដែលសាម៉ីខ្លួនចង់អោយចាប់អារម្មណ៍ ព្រោះតែស្ទាយនៅផ្ទះរបស់នាង ដែលមើលទៅស៊ិចស៊ីមានឆែកដើមទ្រូងបង្ហាញដើមទ្រូងខ្លះៗ ធ្វើអោយកំលោះៗញាប់ញ័របេះដូងអស់ហើយ

អត្ថបទដោយ : នីត្តា