យូ កាម៉ុនរ៉ាត់ ដែលត្រូវបានស្គាល់ថាជាតារាចម្រៀងស្រីដែលមានសំឡេងស្រទន់មួយរូប ដែលកាលពី២ឆ្នាំមុននាងបានបញ្ចេញចម្រៀង Cover បទ មេឃស្រទុំ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចុចចូលស្តាប់ដល់ទៅ 3.5លាននាក់នៅក្នុងកម្មវិធី Youtube។
នៅក្នុងឆ្នាំ២០២០ តារាស្រីមួយរូបនេះក៏បានបង្ហាញខ្លួននៅក្នុងរឿង Yellow Light ជាមួយនឹងតួឯកប្រុស ដែលជាតារាចម្រៀង Original មួយរូបគឺលោកសាយ។
កំណើននៃអ្នកគាំទ្រដល់តារាស្រីរូបនេះក៏ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ និងរូបនាងបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍មួយដែលមានប្រជាប្រិយភាពមិនតិចនោះទេ តារាស្រីរូបនេះមានទេពកោសល្យក្នុងការច្រៀងចម្រៀង សម្តែង អ្វីដែលរឹតតែពិសេសនិងប៉ិនប្រសប់ជាងនេះគឺ ទេពកោសល្យជាពិធីការនីតែម្តង។