រូបភាពរបស់ Phayu កូនពៅរបស់ Chompoo មួយសន្លឹកនេះធ្វើអោយហ្វេនៗនៅក្នុងបណ្ដាញសង្គមសរសើរមិនដាច់ពីមាត់ទាល់តែសោះ! មានរូបភាព

ស្ទើរតែមិនមែនជាកូនទេស្ទើរតែក្លាយទៅជាពួកម៉ាកទៅហើយ សម្រាប់អ្នកម៉ាក់ស្អាតយ៉ាង Chompoo Araya ជាមួយកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ព្រោះថាឃើញម៉ាក់ទៅណាមកណាក៏មានកូនៗ តាមជាប់ខ្លួនទៅធ្វើកិច្ចការជាមួយគ្នារហូត

ដូចជារូបភាពថ្មីៗពេលព្រឹកដេលតែងតែឃើញ Chompoo ជាមួយកូនប្រុស មកដាក់បាតធ្វើបុណ្យប្រចាំ ក្មេងៗក៏មើលទៅដូចចូលដៃចូលជើងគ្នាបានយ៉ាងល្អ អាចនិយាយបានថាដាក់បាតឡើងថ្នឹកដៃទៅហើយ នៅពេលឃើញរូបភាពជាក់ស្ដែងពេលព្រឹកនេះ (12 កក្កដា) ដែលម៉ាក់ៗបានផុសនៅក្នុង story រូបភាពរបស់អូន Phayu  ដែលកំពុងលើកដៃសំពះព្រះសង្ឃ ហើយក៏ឈរសំពះបានយ៉ាងល្អខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ដែលធ្វើអោយហ្វេនៗអ្នកគាំទ្រពេញចិត្តពេញថ្លើមជាខ្លាំងដែលបានធ្វើជាហ្វេន FC កូនរបស់ម៉ាក់ Chompoo  ហើយកាន់តែកោតសរសើរចំពោះការចិញ្ចឹមមើលថែកូនរបស់ម៉ាក់ៗបានយ៉ាងល្អ ថែមទាំងចិញ្ចឹមបែបសាមញ្ញាបំផុត បែបនេះអ្នកគាំទ្រ Shayfa-Phayu កើនឡើងជាប្រចាំរាល់ថ្ងៃ គួអោយខ្នាញ់ថែមទៀត ដូចមនុស្សធំខ្លាំងណាស់ នេះត្រឹមតែ 3ខួបសោះ

អត្ថបទដោយ : នីត្តា