ពិធីករដ៏មានប្រជាប្រិយភាព លោក Nawat គឺឆ្លងនូវមេរោគ Delta បំលែងថ្មីដែលមានប្រភពពីខាងឥណ្ឌាទើបមានសភាពធ្ងន់យ៉ាងនេះ!

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Nawat ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសថៃបានឆ្លងជំងឺកូវីដ ហើយក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យដោយមានភ្ជាប់ជាមួយនឹងបំពង់អុកស៊ីសែនដើម្បីជំនួយដល់ការដកដង្ហើម។

អ្វីដែលគួរអោយរន្ធត់ និងធ្វើអោយលោកមានសភាពធ្ងន់ធ្ងរយ៉ាងនេះគឺដោយសារលោកបានឆ្លងនូវមេរោគបំលែងថ្មី Delta ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងជាមេរោគដែលកាចសាហាវនិងគួរអោយខ្លាចជាងមេរោគកូវីដ១៩ទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ហ្វេននិងតារាប្រុសស្រីជាច្រើនបានបង្ហោះនូវសារលើកទឹកចិត្តដើម្បីអោយលោកតស៊ូជាមួយនឹងជំងឺមួយនេះ និងវិលត្រឡប់មកវិញដោយសុវត្ថិភាពផងដែរ៕

After Footer (Active) - damrei Mr1 Zone2