មហាជនបានដឹងហើយថា លោក Kootee ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានឆ្លងនូវមេរោគកូវីដ១៩ នៅកំឡុងពេលបំពេញការងាររបស់ខ្លួន។
អ្វីដែលពិសេសនោះគឺ នៅពេលនេះតារាកំប្លែងរូបនេះបានបង្ហាញពីដំណឹងល្អដល់ហ្វេនគ្រប់គ្នា ក៏ដូចជាក្រុមការងារដែលធ្លាប់បានបំពេញការងារជាមួយគ្នាអំពីការជាសះស្បើយពីជំងឺកូវីដ និងបានត្រឡប់មកផ្ទះវិញហើយ។ លោកក៏បានបញ្ចេញនូវការថ្លែងអំណគុណ និងអរគុណទាំងទឹកភ្នែកដ៏គ្រប់គ្នាដែលតែងតែលើកទឹកចិត្ត និងជូនពរដល់លោកអោយឆាប់ជាបានត្រឡប់មកផ្ទះវិញ៕