Baitoey និងកូនស្រីអូន Wetmon ធ្វើត្រាប់ច្រៀងតាមមួយនេះ….មិនដល់មួយថ្ងៃផងមានអ្នកចូលមើលរាប់លាននាក់!!! មានវីដេអូ
ជូនតាមសំណូមពររបស់អ្នកគាំទ្រ សម្រាប់តារាចម្រៀងកំពូលស៊ិចស៊ី Baitoey R Siam ដែលជាក់ស្ដែងបាននាំយកបទភ្លេង Oh my Daddy របស់អ្នកចម្រៀង Porn Chanthaporn និង Bjang Jenjira មកធ្វើត្រាប់ច្រៀងតាមនៅក្នុង Tiktok
ដោយម៉ាក់ៗ Baitoey បានបញ្ចេញអារម្មណ៍ខាងក្នុងចិត្តតាមរយៈទឹកមុខ ខ្សែភ្នែក ហើយនិងការច្រៀងតាមបែបអ្នកអាជីពពិតៗ ព្រមទាំងមានពរកូនស្រីអូន Wetmon មកចូលរួមជាមួយបានជាគ្នាម្នាក់ទៀត
ក្រោយមកមិនទាន់និងឆ្លងផុតចូលថ្ងៃថ្មីផងវីដេអូខាងលើរបស់ Baitoey ក៏មានអ្នកចូលមើលជិត 2លាននាក់ទៅហើយ ថែមទាំងមានចំនួនអ្នកឡាយរាប់សែននាក់ទៀត រឿងនេះក្រៅពីហ្វេនៗអ្នកគាំទ្រចូលមកកោតសរសើរពីភាពគួអោយស្រលាញ់របស់កូនស្រីជាច្រើនហើយ គ្រប់គ្នានៅបង្ហាញពីការយល់ឃើញក្នុងន័យដូចគ្នាថា ការធ្វើតាមរបស់អ្នកម៉ាក់ពិតជាមិនធម្មតាមែន
អត្ថបទដោយ : នីត្តា