តារាប្រុសដ៏មានប្រជាប្រិយភាព Kan Kantathavorn នៅតែថែទាំរូបកាយអោយមាំមួននិងសង្ហាជានិច្ច ទោះជាក្លាយជាប៉ាៗគេហើយក៏ដោយ!
លោក Kan Kantathavorn ដែលត្រូវបានមហាជនស្គាល់ថាជាតារាសម្តែងប្រុស និងជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសថៃ។ កាលពីពេលកន្លងទៅលោកបានសាងគ្រួសារ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់គ្រួសាររបស់លោក និងជាលោកប៉ាដែលតែងតែផ្តល់នូវសុភមង្គលដល់ភរិយានិងកូនជានិច្ច។
បើទោះបីជាពេលនេះ លោកបានក្លាយទៅជាប៉ាៗគេរួចហើយក៏ដោយ លោកនៅតែមិនភ្លេចពីការហាត់ប្រាណថែទាំរូបរាងកាយអោយរឹងមាំនិងនៅតែមានភាពស្រស់សង្ហាដដែរ៕