តារាសម្តែង និងជាតារាចម្រៀងស្រី Ju Jing Yi គឺជាតារាស្រីចិនមួយរូបដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿងភាគចិនជាច្រើន។
នាងបានកើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្ន៊ាំ១៩៩៤ ហើយនាងមានកំពស់ 1.59cm និងទំងន់ 38kg នាងគឺជាសមាជិកក្នុងក្រុមនារី SNH48 ដែលជាក្រុមហ៊ុនក្រុមចម្រៀងនារីដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន។ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នាងត្រូវបានជាប់លេខ៤ នៅក្នុងការបោះឆ្នោតដំបូងរបស់ក្រុមហ៊ុន SNH48។
នៅខែមករា ឆ្នាំ២០១៦ នាងទទួលបានការងារសម្តែងដំបូងនៅក្នុងរឿង “Novoland: The Castle in the Sky” ហើយនៅក្នុងខែមិថុនា ឆ្នាំ២០១៦ នាងបានទទួលការងារសម្តែងនៅក្នុងរឿង “Detective Samoyeds”។ នៅខែកក្កដា ឆ្នាំ២០១៧ នាងក៏បានទទួលការងារសម្តែងនៅក្នុងរឿង “Legend of Yun Xi” និងនៅខែវិច្ចការ ឆ្នាំ២០១៧ដដែរ នាងក៏ទទួលបានការសម្តែងនៅក្នុងរឿង “Please Give Me a Pair of Wings”។
តារាស្រីរូបនេះក៏ទទួលបាននូវតំណែងតួឯកស្រីនៅក្នុងរឿងជាច្រើនជាបន្តបន្ទាប់ដែលមានបង្ហាញដូចនៅខាងក្រោមនេះ
១ The Blooms at Ruyi Pavilion
២ In a Class of Her Own
៣ Please Give Me a Pair of Wings
៤ The Legend of White Snake
៥ Mr. Swimmer