ក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពនៅក្នុងប្រទេសថៃកំពុងតែវឹកវរខ្លាំងដោយសារតែមេរោគកូវីដេ១៩ បានរីករាលដាលយ៉ាងខ្លាំងដែលធ្វើអោយសេដ្ឋកិច្ចជាតិបានធ្លាក់ចុះយ៉ាងខ្លាំង មន្ទីរពេទ្យលែងមានបន្ទប់គ្រប់គ្រាន់សម្រាប់ព្យាបាលពលរដ្ឋទៀតហើយ។
អ្នកជំងឺជាច្រើនត្រូវបានដេករង់ចាំការព្យាបាលនៅខាងមុខពេទ្យ និងខ្លះត្រូវដេកចាំព្យាបាលនៅតាមដងផ្លូវ ព្រោះតែការឆ្លងរាលដាលខ្លាំងពេកនិងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺកូវីដ។
ប្រជាជន ក៏ដូចជាសិល្បៈករជាច្រើនបានកំពុងនឹងខឹងចំពោះការអសមត្ថភាពរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអាចគ្រប់គ្រងស្ថានការណ៍ដ៏អាក្រក់នេះបាន និងបណ្តាលអោយសេដ្ឋកិច្ចជាតិត្រូវជាប់បំណុលកាន់តែច្រើនឡើងៗ។
តារាប្រុសថៃមួយរូប លោក Pong Nawat បានបង្ហោះនូវសារមួយដែលទាក់ទងនឹងការជាប់ជំពាក់ដ៏ច្រើនលើសលុបរបស់ប្រទេសថៃ និងស្នើរអោយរាជរដ្ឋាភិបាលប្រញ៉ាប់រៀបចំវ៉ាក់សាំងដែលមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋអោយបានលឿនបំផុត ដើម្បីកែលសម្រួលនូវស្ថានភាពដ៏លំបាកមួយនេះ៕