ប្រិយមិត្តច្បាស់ដឹងហើយថា ប្រសិនបើបុរសរូបណាមួយដែលមានបំណងចង់បានភរិយាជាតារា សម្រាប់ថ្លៃបណ្ណាការច្បាស់មិនតិចនោះទេ ប៉ុន្តែសម្រាប់តារាស្រីថៃទាំងប្រាំរូបនេះវិញ ថ្លៃបណ្ណាការដែលខាងប្រុសត្រូវផ្តល់អោយគឺច្រើនខ្លាំងណាស់រហូតដល់រាប់លានដុល្លារឯណោះ។
១ Pinky Savika
សម្រាប់តារាស្រីរូបនេះត្រូវបានគេដឹងថាជាតារាស្រីដែលទទួលបានបណ្ណាការច្រើនលើសលុប គឺចំនួនរហូតដល់ទៅ ១០លានដុល្លារ ប៉ុន្តែអាពាហ៍ពិពាហ៍នេះត្រូវបានបញ្ចប់ទៅហើយ។
២ Chompoo Ariya
នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់កំពូលតារាស្រីរូបនេះ គឺអាចនិយាយបានថាផ្អើលអស់មនុស្សជាច្រើនទាំងក្នុងប្រទេសថៃ ក៏ដូចជាប្រទេសដទៃ ព្រោះតែការរៀបចំកម្មវិធីគឺធំខ្លាំងណាស់ ឯថ្លៃបណ្ណាការវិញគឺរហូតដល់ទៅ ៣លានដុល្លារ។
៣ Nune Waranuch
រីឯតារាស្រីជើងចាស់តែសម្រស់នៅតែក្មេងស្រស់ស្អាតរូបនេះវិញ គឺបានថ្លៃបណ្ណាការពីស្វាមីសេដ្ឋីចំនួន ១លានដុល្លារ។
៤ Margie Rasri
សម្រាប់គូស្វាមីតារាប្រុសស្រីមួយគូនេះវិញ ត្រូវបានគេដឹងថាតារាស្រីរូបនេះទទួលបានថ្លៃបណ្ណាការ ១លានដុល្លារ។
៥ Bitoey
តារាស្រីដែលមានរូបរាងស៊ិចស៊ីរូបនេះវិញ ក៏ទទួលបានថ្លៃបណ្ណាការ ១លានដុល្លារដែរ។