គ្រាន់តែខមិនត្រឹមតែស្ទីគ័ររូបយំមួយនេះសោះ តារាស្រី Aff Taksaorn ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ!

ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសថៃកំពុងតែជួបគ្រោះដ៏ធំដោយសារតែការឆ្លងរីករាលដាលយ៉ាងខ្លាំងរបស់មេរោគកូវីដ១៩ ដែលធ្វើអោយប្រជាជនឆ្លងនិងស្លាប់ជាច្រើននាក់។

ហើយក៏មានប្រជាជនជាច្រើនបានធ្វើការបង្ហាញនូវការមិនពេញចិត្តចំពោះរាជរដ្ឋាភិបាលថៃដែលមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនូវស្ថានការដ៏លំបាកមួយនេះ។

ហើយកាលពីពេលកន្លងទៅនេះ ពិធីការនីដ៏មានប្រជាប្រិយភាពមួយរូបគឺនាង Aff Taksaorn ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ព្រោះតែនាងខមិនស្ទីគ័រយំនៅក្នុងផុសរបស់លោក Sorrayuth ដែលលោកមានការទប់អារម្មណ៍យំមិនបានពេលដែលឃើញស្ថានភាពវឹកវរក្នុងប្រទេសថៃបែបនេះ។

After Footer (Active) - damrei Mr1 Zone2

មហាជនជាច្រើនបានរិះគន់នាងចំៗថា មិនបានបង្ហាញខ្លួនផ្តល់មតិ និងចូលរួមដូចតារាប្រុសស្រីដទៃក្នុងការរិះគន់ដល់រាជរដ្ឋាភិបាលថៃនិងបណ្តេញរាជរដ្ឋាភិបាលថៃអោយចុះចេញពីតំណែង៕