តារាស្រីថៃ Namwan Raknaphak ឆ្លើយតបហើយ ក្រោយពីគ្រប់គ្នាឆ្ងល់ថាហេតុអ្វីជានាងស្គមខ្លាំងដល់ថ្នាក់ឃើញធំតែ….! មានវីដេអូ

Namwan Raknaphak គ្រប់គ្នាបារម្ភក្រោយពីឃើញថារូបរាងស្លេកស្លាំងនិងចុះស្គមខ្លាំង សាម៉ីខ្លួនប្រាប់ថាកំពុងតែហាត់ប្រាណដំឡើងគីឡូ

ធ្វើអោយអ្នកគាំទ្រជាច្រើនដែលឃើញនាងហើយអត់ទ្រាំនិងព្រួយបារម្ភមិនបានបន្ទាប់ពីតារាសម្ដែងស្រីកំពូលស៊ិចស៊ី Namwan Raknaphak បានផុសរូបភាពក្នុងរ៉ូបពណ៌សរដៃតូចឆែកដើមទ្រូងដ៏សែនស៊ិចស៊ី ប៉ុន្ដែហ្វេនៗនាំគ្នាចាប់អារម្មណ៍ទៅលើរូបរាងរបស់នាងដែលអាចនិយាយបានថាស្គមពេកហើយ គ្រប់ៗគ្នា comment ប្រាប់ថានាងញុំអាហារច្រើនៗអោយគីឡូឡើងជាងនេះបន្ទិចនិងមើលទៅស្រស់ថ្លានិងស្អាតជាងនេះ

After Footer (Active) - damrei Mr1 Zone2

ពីពាក្យណែនាំរបស់អ្នកគ្រប់គ្នា Namwan ស្រីស្អាតស៊ិចស៊ីមិននៅស្ងៀម នាងក៏បានចេញមកផុសវីដេអូហាត់ប្រាណបង្ហាញរូបរាងដ៏តូចស្ដើង

ដោយប្រាប់ថាពេលនេះនាងកំពុងបង្ខំហាត់ប្រាណដំឡើងគីឡូខ្លួន ដើម្បីអោយរូបរាងត្រលប់មកស្រស់ស្អាតដូចដើម ព្រមជាមួយនិងវីដេអូដែលបង្ហាញអោយឃើញពីក្បាច់ហាត់ប្រាណយ៉ាងខ្លាំងរបស់នាង ដើម្បីអោយរាងកាយកាន់តែរឹងមាំជាងនេះថែមទៀត

អត្ថបទដោយ : នីត្តា