Admin ប្រញាប់ដោះស្រាយជំនួស Aum Patcharapa បន្ទាប់ពីដាក់ IG ផ្ទាល់ខ្លួនស្រាប់តែត្រូវគេជេរប្រមាថដោយពាក្យធ្ងន់ៗថាជាស្រីសំ….! មានរូបភាព

ក្រោយពីតារាស្រីស៊ិចស៊ី Aum Patcharapa បានដាក់ IG  @aum_patchrapa  ជារបស់ផ្ទាល់ខ្លួនភ្លាមត្រូវគេទាមទារអោយនាងចេញមក call out ដល់ថ្នាក់ធ្វើអោយ Aum ត្រូវមនុស្សមួយចំនួន comment ជេរប្រមាថដោយពាក្យសម្ដីធ្ងន់ៗ ហើយចំនួនអ្នកដាមតាន (follow) បានធ្លាក់ជាចុះជាកំហុក

ជាក់ស្ដែងចខាង Admin ផេកហ្វេសបុក Aum Patcharapa ប្រើឈ្មោះ ដែលមានអ្នកតាមដាននាងចំនួន 1,4លាននាក់ ដែលចេញមកផុសបញ្ជាក់បង្ហាញរឿងខាងលើដែលប្រទាញទៅពាក់ព័ទ្ធក្នុងរឿងដែលមិនមែនជាការពិត ហើយប្រាប់ថានាងព្យាយាមជួយទាំងមនុស្សហើយនិងសត្វមករហូត គ្រាន់តែមិនសូវចេញមុខប្រកាសផ្សព្វផ្សាយ  ដោយគ្រាន់តែអ្នកគ្រប់គ្នាគួអោយតែបញ្ចេញការយល់ឃើញអោយស្ថិតនៅក្នុងដែនកំណត់នៃភាពពិតជាក់ស្ដែងល្អជាងការជេរប្រមាថ ដើម្បីជាការបំពេញចិត្តរបស់ខ្លួន ដោយ Admin ចេញមកបកស្រាយជំនួសថា

After Footer (Active) - damrei Mr1 Zone2

“Admin សូមអនុញ្ញាត្តនិយាយរឿងដែលជាប្រធានបទក្នុងពេលនេះណាចា បន្ទាប់ពីបង Aum ដាក់ IG ជារបស់ខ្លួនឯង តាមពិតទៅយើងគោរពរាល់ការយល់ឃើញរបស់ទាំងសងខាង តែមនុស្សមួយក្រុមចំនួនខ្លះមិនបានទាមទាររបស់និងអោយត្រូវនិងប្រធានបទ

ត្រលប់ទៅជាប្រើពាក្យសំដីប្រមាថមើលងាយ យោងទៅរឿងផ្សេងៗ ដែលមិនមែនជាការពិត ទាំងរឿងការងារ ស្នាដៃការងាររបស់ខ្លួន សូម្បីតែរឿងជួយដល់កូនឆ្កែក៏ជីកកកាយ

ចំនុចត្រង់នេះសូមបញ្ជាក់ថាបង Aum ព្យាយាមជួយទាំងមនុស្សទាំងសត្វតាមតែខ្លួនអាចជួយបានមករហូត គ្រាន់តែមិនចេញប្រកាសផ្សព្វផ្សាយតែប៉ុណ្ណោះ

ដូច្នេះហើយយើងគួតែសម្ដែងការយល់ឃើញរបស់ខ្លួនអោយនៅក្នុងដែនកំណត់នៃភាពពិតជាក់ស្ដែងល្អជាងមកជេរប្រមាថមើលងាយគេ ដើម្បីអោយខ្លួនស្កប់ចិត្ត  #តាមរូបភាពគ្រាន់តែជា comment មួយចំនួនតូចទេ នៅមានច្រើនជានេះទៅទៀត”

អត្ថបទដោយ នីត្តា