ទឹកចិត្តឪពុក តួឯកប្រុសលោក Mike ថ្ងៃកំណើតកូនឆ្នាំទៅជួបមិនបាន រៀបចំកាដូរពិសេសៗឲកូន…

តួឯកប្រុសលោក Mike Pirat ខួបកំណើតកូនប្រុសឆ្នាំនេះ សូមទោសកូនពីចំងាយដែលមិនបានអាចទៅជួបជុំធ្វើកម្មវិធីឲដូចឆ្នាំមុនៗ តែបានត្រៀមកាដូរពិសេសឲហើយ។

ដោយឆ្នាំនេះតួឯកប្រុសលោក Mike បាននៅឆ្ងាយចូលរួមថតរូបជាមួយតារាហូលីវ៉ូតល្បីៗ ហើយដោយស្ថានភាពជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្នផងនោះ ធ្វើឲមានការពិបាកធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយ។ ខួបកំណើតកូនប្រុសជាទីស្រលាញ់ឆ្នាំនេះ មានតែជូនពរកូនពីចំងាយឲសុខភាពល្អឆ្លាតវៃនិងផ្ងើរកាដូរឲកូនដល់ផ្ទះ។ ក្រៅពីនេះតួឯកប្រុសលោក Mike ក៏បានរៀបចំកាដូរមួយទៀតឲកូននោះគឺការចូលរួមបរិចាគថវិការចំនួន៣សែនបាត​ដល់កន្លែងខ្វះខាតក្នុងឈ្មោះរបស់កូន ព្រមទាំងផ្ងើរប្រាក់៣សែនបាតទៀតទុកក្នុងគណនីធនាគារបស់កូនជាប្រាក់សន្សំពេលធំឡើងទៀតផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ