អីយ៉ា! Boy Pakorn មានសង្សារជាស្រីស្អាតដល់ថ្នាក់នេះ?

ដំណើរកម្សាន្តកាលពីថ្ងៃសង្រ្កាន្តកន្លងទៅនេះ តារាសម្តែងប្រុស លោក Boy Pakorn និងក្រុមគ្រួសារបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។ ហើយជាមួយគ្នានោះដែរ គេបានសង្កេតឃើញថា មាននារីប្លែកមុខ ដែលមានសម្រស់ស្រស់ស្អាតម្នាក់ បានរួមដំណើរកម្សាន្តជាមួយ ក្រុមគ្រួសាររបស់លោកផងដែរ ។

យ៉ាងណាមិញតាមរយៈបទសម្ភាសន៍ នៅក្នុងកម្មវិធីមួយ កាលពីម្សិលមិញនេះ តារាសម្តែងថៃ និង ជាពិធីកររូបនេះបានបកស្រាយថា ពិតជាមាននារីដ៏ស្រស់ស្អាតម្នាក់នោះ រួមដំណើរកម្សាន្តរបស់លោក និងក្រុមគ្រួសារពិតប្រាកដមែន ។

ជាក់ស្ដែង លោក Boy pakorn បានបញ្ជាក់ប្រាប់ថា៖ ‹‹ នារីដ៏ស្រស់ស្អាតម្នាក់នោះ គឺជាគ្រូបង្រៀនភាសាអង់គ្លេសផ្ទាល់ខ្លួនរបស់ ប្អូនស្រីចិញ្ចឹមរបស់ខ្ញុំ ››។ ហើយលោកបានបន្ថែមទៀតថា ៖ ‹‹ រីឯមូលហេតុដែលមានវត្តរបស់ នារីម្នាក់នោះរួមដំណើរកម្សាន្តជាមួយក្រុមគ្រួសាររបស់ខ្ញុំ ព្រោះនាងត្រូវបានម្ដាយរបស់ខ្ញុំ បបួលឲ្យចូលរួមដើម្បីមានគ្នាច្រើន ទើបមានភាពសប្បាយរីករាយក្នុងដំណើរកម្សាន្តមួយនេះ ››៕